ប្រវតិ្ត
សមាគមកម្មសិទ្ធិបញ្ញាកម្ពុជាត្រូវបានបង្កើតឡើងនៅថ្ងៃទី05 ខែកក្កដាឆ្នាំ2016 ដោយក្រុមភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាក អ្នកអនុវត្តន៍ក្នុងវិស័យប្រកាសនីយប័ត្រតក្កកម្ម និងគំនូរឧស្សាហកម្មមេធាវីនិងសាស្រ្តាចារ្យនៅក្នុងវិស័យកម្មសិទ្ធិបញ្ញា ដោយមានការគាំទ្រ យ៉ាងខ្លាំងពីក្រសួងពាណិជ្ជកម្ម។ ចាប់តាំងពីឆ្នាំ ២០១៣ក្រសួងពាណិជ្ជកម្មបានបើកវគ្គបណ្តុះបណ្តាល ស្តីពីកម្មសិទ្ធិបញ្ញា ទៅដល់អ្នកដែលពាក់ព័ន្ធវិស័យកម្មសិទ្ធិបញ្ញា និស្សិត និងមន្រ្តីរាជការរាប់រយនាក់។ ដោយមានទស្សនៈវិស័យ និងបេសកកម្មដូចគ្នាក្រុមភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាក អ្នកអនុវត្តន៍ក្នុងវិស័យប្រកាសនីយប័ត្រតក្កកម្ម និងគំនូរ ឧស្សាហកម្មមេធាវី និងសាស្រ្តាចារ្យនៅក្នុងវិស័យកម្មសិទ្ធិបញ្ញាបានសម្រេចចិត្ តបង្កើតសមាគមកម្មសិទ្ធិបញ្ញា នៅក្នុងប្រទេស កម្ពុជា។ ក្រុមការងារពិសេសមួយត្រូវបានបង្កើតឡើង ដើម្បីរៀបចំ និងគ្រប់គ្រងការបំពេញក្រដាសស្នាមជាមួយក្រសួងពាក់ព័ន្ធ។
នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៥ក្រុមប្រឹក្សាភិបាលនៃសមាគមកម្មសិទ្ធិបញ្ញាកម្ពុជាត្រូវបានជាប់ឆ្នោត។ មួយឆ្នាំក្រោយមកមាន ការបោះឆ្នោតសម្រាប់ការបង្កើតនិងការចុះឈ្មោះ សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា ជាអង្គការមិនរកប្រាក់ចំណេញ នៅឯក្រសួង មហាផ្ទៃ ។ ការបោះឆ្នោតនេះត្រូវបានប្រារព្ ធធ្វើឡើងនៅក្រសួងពាណិជ្ជកម្ម និងបានដឹកនាំដោយ ឯកឧត្តម វ៉ារុតសានទីប្រឹក្សា ក្រសួងពាណិជ្ជកម្មនិងលោកស៊ីម សុខេងអតីតប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា។