• ទំព័រដើម
  • អំពី IPAC
  • ព័ត៌មានថ្មី
  • កម្រងឯកសារ
  • សមាជិកភាព
  • រូបភាពសកម្មភាព
  • ទំនាក់ទំនង
  • English (en)English
  • Khmer (kh)Khmer

សមាជិកភាព

  1. » 
  2. សមាជិកភាព

សមាជិកស្ថាបនិក

ស​មា​ជិក​ស្ថាប​និក គឺ​បេក្ខ​ជន​ភ្នាក់​ងារ​តំណាង​ស្រប​ច្បាប់​នៃ​ម្ចាស់​ម៉ាក​ដែល​បាន​ប្រឡង​ជាប់​ជា​ស្ថាពរ​ និង​ទទួល​ស្គាល់​ពី​ក្រសួង​កម្មពាណិជ្ជកម្ម​ក្នុង​ជំនាន់​ទី ១ និង ២ ហើយ​បាន​ផ្តួច​ផ្តើម​គំនិត​បង្កើត​សមាគម​នេះ​ឡើង​។

សមាជិក​កិត្តិយស

សមាជិក​កិត្តិយស គឺ​ជា​សមាជិក​ដែល​បាន​ផ្តល់​ប្រយោជន៍​ពិសេស​ដល់​សមាគម​ក្នុង​កម្រិត​មួយ​ខ្ពស់​ដល់​សមាគម​ឬ សមាជិក​សមាគម​ដូច​ជា​បទពិសោធន៍​ចំណេះ​ដឹង​ផ្នែក​កម្ម​សិទិ្ធ​បញ្ញា​សម្ភារះ​និង​មូលនិធិ​។

សមាជិក​សកម្ម

សមាជិក​សកម្ម គឺ​ជា​រូបវ័ន្តបុគ្គល​ដែល​ចូល​រួម​បម្រើស​កម្មភាព​ការងារ​យ៉ាង​សកម្ម​ដល់​សមាគម​អាច​ជា​ភ្នាក់ងារ​កម្មសិទិ្ធបញ្ញា​ ចៅក្រម ព្រះ​រាជអាជ្ញា មេធាវី​ពេញ​សិទិ្ធ មន្រ្តី​សាធារណៈ​ដែល​មាន​ជំនាញ​ឬ​បទពិសោធន៍​ក្នុង​វិស័យកម្ម​សិទិ្ធបញ្ញា។

សមាជិកទ្រទ្រង់

សមាជិកទ្រទ្រង់ គឺជារូបវ័ន្តបុគ្គលឬនីតិបុគ្គលដែលមានសញ្ជាតិខ្មែរ ឬបរទេសដែលមានចំណាប់អារម្មណ៍ ឬមាន ប្រយោជន៍ពាក់ព័ន្ធនឹងវិស័យកម្មសិទិ្ធបញ្ញា។

កម្រៃរបស់សមាជិកភាព

រូបវ័ន្ត​បុគ្គល​ឬ​នីតិ​បុគ្គល​ដែល​ចូល​រួម​ជា​​សមាជិក​ទ្រ​ទ្រង់​ត្រូវ​បង់​កម្រៃ​ប្រ​ចាំ​ឆ្នាំ។

ផលប្រយោជន៍ពីសមាជិកភាព

  • ទទួល​បាន​ការ​បោះ​ផ្សាយ​ឈ្មោះ​នៅ​លើ​គេហ​ទំព័រ និង​សៀវ​ភៅ​រាយ​នាម​សមាជិក​ភាព
  • ទទួល​បាន​ពត៌​មាន​ថ្មី​ដែល​​ទាក់​ទងនិង​កម្ម​សិទិ្ធ​បញ្ញា​មុន​គេ
  • ទទួល​បាន​ការ​បញ្ចុះ​ថ្លៃ​ក្នុង​ការ​ចូល​រួម​សិក្ខា​សាលា និង​កម្មវិធី​ផ្សេងៗ​ទៀត​ដែល​រៀប​ចំ​ដោយ​សមាគម​កម្ម​សិទិ្ធ​បញ្ញា​កម្ពុជា
  • ទទួល​បាន​ការ​អញ្ជើញ​មុន​គេ​ក្នុង​ការ​ចូល​រូម​កម្មវិធី​ផ្សេងៗ​ដែល​ចំនួន​មាន​កំណត់
  • ជួប​និង​ផ្លាស់​ប្តូរ​ទស្សនៈ​ជាមួយ​សមាជិក​ផ្សេងៗ​ទៀត​ដែល​មក​ពី​វិស័យ​នានា​នៅ​កម្ពុជា

ទំនាក់​ទំនងជាតិ និង​អន្តរជាតិ

—

  • google-share
ស្វាគមន៍
សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា ដែលត្រូវបានគេស្គាល់ថា (IPAC) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ ជាអង្គការមិនមែន រដ្ឋាភិបាល ដែលមានបេសកកម្ម ក្នុងការលើកកំពស់ និងការពារសិទិ្ធកម្មសិទិ្ធបញ្ញារបស់ សហគ្រិន អ្នកបង្កើត និងអ្នកជំនាញ នៅក្នុងព្រះរាជាណចក្រកម្ពុជា។ អានបន្ត
ប្រវត្តិរបស់ IPAC
សមាគមកម្មសិទ្ធិបញ្ញាកម្ពុជាត្រូវបានបង្កើតឡើងនៅថ្ងៃទី05 ខែកក្កដា ឆ្នាំ2016 ដោយក្រុមភ្នាក់ងារតំណាងស្របច្បាប់ នៃម្ចាស់ម៉ាក អ្នកអនុវត្តន៍ក្នុងវិស័យប្រកាសនីយប័ត្រតក្កកម្ម និងគំនូរឧស្សាហកម្ម មេធាវី និងសាស្រ្តាចារ្យដែលមាន ជំនាញកម្មសិទ្ធិបញ្ញាដោយមានការគាំទ្រយ៉ាងខ្លាំងពី ក្រសួងពាណិជ្ជកម្ម។ ឆ្នាំ ២០១៣ ក្រសួងពាណិជ្ជកម្ម បានបើកវគ្គ បណ្តុះបណ្តាលស្តីពីកម្មសិទ្ធិបញ្ញាទៅដល់អ្នក ដែលពាក់ព័ន្ធវិស័យកម្មសិទ្ធិបញ្ញា និស្សិត និងមន្រ្តីរាជការ រាប់រយនាក់។ Read More

Our Sponsors

Copyright IPAC 2017 - cwd