• ទំព័រដើម
  • អំពី IPAC
  • ព័ត៌មានថ្មី
  • កម្រងឯកសារ
  • សមាជិកភាព
  • រូបភាពសកម្មភាព
  • ទំនាក់ទំនង
  • English (en)English
  • Khmer (kh)Khmer

ពិធីសម្ភោធសមាគមកម្មសិទ្ធិ​ បញ្ញាកម្ពុជា

17 Aug 2016
admin

សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា  (IPAC) នឹងត្រូវសម្ភោធជាផ្លូវការនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌល សហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) នៅម៉ោង១៤ ដល់ម៉ោង១៦ រសៀល។ សមាគមកម្មបញ្ញាកម្ពុជាមានកិត្តិយស ដែលមានការអញ្ជើញចូលរួមជាអធិបតីភាព ពីរដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង តំណាងឲ្យ ឯកឧត្តម ប៉ាន សូរស័កិ្ត រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មក្នុងការបើកសម្ពោធសមាគមនេះ។ សមាគមក៏បានអញ្ជើញផងដែរ អ្នកតំណាងពីអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ប្រធានសមាគមអាស៊ានកម្មសិទ្ធិបញ្ញា (អាស៊ាន IPA)  ប្រតិភូ ជាច្រើនមកពីបណ្តាប្រទេសនានា និងបុគ្គលដែលទទួលបានជោគជ័យក្នុងវិស័យជំនួញហើយយល់ដឹងពីកម្មសិទ្ធិបញ្ញា នៅកម្ពុជាជាភ្ញៀវកិត្តិយស និងជាវាគ្មិន។ ការបង្កើត IPAC នេះមានគោល បំណងលើកកម្ពស់ការយល់ដឹងជា សាធារណៈអំពីសិទ្ធិកម្មសិទ្ធិបញ្ញា ការកសាងសមត្ថភាព និងការកសាងបណ្តាញអាជីវកម្មសម្រាប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីចូលរួមក្នុងការអភិវឌ្ឍច្បាប់កម្មសិទ្ធិបញ្ញា ការលើកកម្ពស់វិស័យកម្មសិទ្ធិបញ្ញា និងដោះស្រាយជម្លោះកម្មសិទ្ធិបញ្ញ នៅកម្ពុជា ។

  1. »  » 
  2. ពិធីសម្ភោធសមាគមកម្មសិទ្ធិ​ បញ្ញាកម្ពុជា
17 Aug 2016
admin

Social Share

  • google-share
ព័ត៌មាន

(English) Collective Management Organization in Cambodia

16 Feb 2018

សិក្ខាសាលាស្តីអំពី​ ការចុះបញ្ជីម៉ាក

10 Jan 2017

ក្រសួងឧស្សាហកម្មនិង សិប្បកម្មអនុម័តប្រកាសពីរ

13 Aug 2016

Our Sponsors

Copyright IPAC 2017 - cwd