សមាគមកម្មសិទ្ធិបញ្ញានៃប្រទេសកម្ពុជាត្រូវបានគេស្គាល់ថាជា “IPAC” ជាសមាគមលើកដំបូងដែលពាក់ព័ន្ធ នឹងកម្មសិទ្ធិបញ្ញា នៅក្នុងប្រទេសកម្ពុជាដែលបានបង្កើតឡើងដោយក្រុមភ្នាក់ងារតំណាង ស្របច្បាប់នៃម្ចាស់ម៉ាក អ្នកអនុវត្តន៍ក្នុងវិស័យ ប្រកាសនីយប័ត្រតក្កកម្ម និងគំនូរឧស្សាហកម្មមេធាវី និងសាស្រ្តាចារ្យនៅក្នុង វិស័យកម្មសិទ្ធិបញ្ញា។
យោងតាមលក្ខន្តិកះនៃសមាគមនេះមានគោលបំណង គឺដើម្បីលើកកម្ពស់និងការពារសិទ្ធិម៉ាក ប្រកាសនីយប័ត្រតក្កកម្មគំនូរ ឧស្សាហកម្មនិងសិទ្ធិអ្នកនិពន្ធនិងទំរង់កម្មសិទ្ធិបញ្ញាដទៃទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សមាគមកម្មសិទ្ធិបញ្ញាចង់ ចូលរួមចំណែក ដល់ការអភិវឌ្ឍនៃការអនុវត្តច្បាប់និងបទដ្ឋានទាក់ទងនឹង បញ្ហាកម្មសិទ្ធិបញ្ញានៅកម្ពុជា តាមរយៈការចែករំលែក ចំណេះដឹងការលើកកម្ពស់និង ពង្រឹងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា។