• ទំព័រដើម
  • អំពី IPAC
  • ព័ត៌មានថ្មី
  • កម្រងឯកសារ
  • សមាជិកភាព
  • រូបភាពសកម្មភាព
  • ទំនាក់ទំនង
  • English (en)English
  • Khmer (kh)Khmer

សិក្ខាសាលាស្តីពីសិទ្ធីផ្តាច់មុខ កិច្ចសន្យាអាជ្ញាប័ណ្ណ និងកិច្ចសន្យាហ្រេ្វនឆាយ ១៤ កញ្ញា​២០១៨

29 Dec 2018
ipac

សិទ្ធិផ្តាច់មុខលើកម្មសិទ្ធិបញ្ញាត្រូវបានទទួលតាមរយះការចុះបញ្ជីបើជាកម្មសិទ្ធិឧស្សាហកម្ម និងតាមរយះការបង្កើតស្នាដៃ បើជាកម្មសិទ្ធិអក្សរសាស្ត្រ និងសិល្ប:។ សិទ្ធិទាំងនេះមួយចំនួនធំអាចជាកម្មវត្ថុនៃការផ្ទេរទៅម្ចាស់សិទ្ធិថ្មី ការផ្តល់អាជ្ញាប័ណ្ណ ការផ្តល់ហ្រ្វេនឆាយ និងកិច្ចសន្យាចែកចាយ។ ការមិនតម្កល់កិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខដែលខ្លួនទទួលបានពីកិច្ចសន្យាទាំងនេះ នៅក្រសួងមានសមត្ថកិច្ច នាំឲ្យអ្នកទទួលសិទ្ធិមិនអាចតតាំងបាននឹងតតិយជនសុច្ចរិតបានឡើយ។ ខ្លឹមសារនៃកិច្ចសន្យាទាំងនេះមានលក្ខណះស្មុគស្មាញបន្តិច ដែលករណីខ្លះត្រូវមានការបណ្តុះបណ្តាល និង/ពិភាក្សាគ្នា។ សិក្ខាសាលាថ្ងៃនេះបានបង្ហាញនូវភាពស្មុគស្មាញនានា និងបំភ្លឺលើចំណុចខាងលើ ជាពិសេស កិច្ចសន្យាអាជ្ញាប័ណ្ណ និងហ្រ្វនឆាយ ដោយវាគ្មិន គឺលោក អោប រ៉ាឌី ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញាក្រសួងពាណិជ្ជកម្ម ដែលផ្តោតជាពិសេសអំពីសិទ្ធិផ្តាច់មុខក្នុងការចុះបញ្ជីម៉ាក និងការតម្កល់កិច្ចសន្យា និងលោកមេធាវី ពេជ អង្គ, ប្រធានសមាគមកម្មសិទ្ធិបញ្ញា, ដែលបានផ្តោតលើសញ្ញាណខុសគ្នាលើកិច្ចសន្យាទាំងនេះជាពិសេសខ្លឹមសារនៃកិច្ចសន្យាអាជ្ញាប័ណ្ណ និងកិច្ចសន្យាហ្រ្វេនឆាយ។ សិក្ខាសាលានេះបានទទួលការគាំទ្ររៀបចំពីសំណាក់ក្រុមមេធាវីអាស៊ីកម្ពុជាដែលដឹកនាំដោយលោកស្រីមេធាវី សេង វួចហ៊ុន។ ដោយ ពេជ អង្គ ១៤ កញ្ញា ២០១៨

  1. » Uncategorized » 
  2. សិក្ខាសាលាស្តីពីសិទ្ធីផ្តាច់មុខ កិច្ចសន្យាអាជ្ញាប័ណ្ណ និងកិច្ចសន្យាហ្រេ្វនឆាយ ១៤ កញ្ញា​២០១៨
29 Dec 2018
ipac

Social Share

  • google-share
ស្វាគមន៍
សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា ដែលត្រូវបានគេស្គាល់ថា (IPAC) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ ជាអង្គការមិនមែន រដ្ឋាភិបាល ដែលមានបេសកកម្ម ក្នុងការលើកកំពស់ និងការពារសិទិ្ធកម្មសិទិ្ធបញ្ញារបស់ សហគ្រិន អ្នកបង្កើត និងអ្នកជំនាញ នៅក្នុងព្រះរាជាណចក្រកម្ពុជា។ អានបន្ត
ប្រវត្តិរបស់ IPAC
សមាគមកម្មសិទ្ធិបញ្ញាកម្ពុជាត្រូវបានបង្កើតឡើងនៅថ្ងៃទី05 ខែកក្កដា ឆ្នាំ2016 ដោយក្រុមភ្នាក់ងារតំណាងស្របច្បាប់ នៃម្ចាស់ម៉ាក អ្នកអនុវត្តន៍ក្នុងវិស័យប្រកាសនីយប័ត្រតក្កកម្ម និងគំនូរឧស្សាហកម្ម មេធាវី និងសាស្រ្តាចារ្យដែលមាន ជំនាញកម្មសិទ្ធិបញ្ញាដោយមានការគាំទ្រយ៉ាងខ្លាំងពី ក្រសួងពាណិជ្ជកម្ម។ ឆ្នាំ ២០១៣ ក្រសួងពាណិជ្ជកម្ម បានបើកវគ្គ បណ្តុះបណ្តាលស្តីពីកម្មសិទ្ធិបញ្ញាទៅដល់អ្នក ដែលពាក់ព័ន្ធវិស័យកម្មសិទ្ធិបញ្ញា និស្សិត និងមន្រ្តីរាជការ រាប់រយនាក់។ Read More

Our Sponsors

Copyright IPAC 2017 - cwd