• ទំព័រដើម
  • អំពី IPAC
  • ព័ត៌មានថ្មី
  • កម្រងឯកសារ
  • សមាជិកភាព
  • រូបភាពសកម្មភាព
  • ទំនាក់ទំនង
  • English (en)English
  • Khmer (kh)Khmer

សេច​ក្តី​ព្រាង​ច្បាប់ និង​បទ​បញ្ញាត្តិ​នានា​របស់​ក្រ​សួង​ពាណិជ្ជកម្ម

10 Aug 2016
admin

នៅថ្ងៃទី 10 ខែសីហាឆ្នាំ 2016 ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំ លើកទី៤ របស់គណៈកម្មការគ្រប់គ្រង និងជំរុញការរៀបចំសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដើម្បីធ្វើ បច្ចុប្បន្នភាពលើសេចក្តីព្រាងច្បាប់ និងបទបញ្ញាត្តិទាំង១០ ដូចខាងក្រោមៈ

  1. សេចក្ដីព្រាងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់
  2. សេចក្ដីព្រាងច្បាប់ស្ដីពីការប្រកួតប្រជែង
  3. អនុក្រឹត្យស្ដីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា
  4. សេចក្ដីព្រាងអនុក្រឹត្យ ស្ដីពី    ការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការបង្ក្រាបសកម្មភាពអាជីវកម្មលក់គ្រឿង អលង្ការ ត្បូងថ្ម និងវត្ថុសិល្បៈដោយក្លែងបន្លំ
  5. សេចក្ដីព្រាងច្បាប់ស្ដីពីពាណិជ្ជកម្មតាមអេឡិកត្រូនិក
  6. សេចក្ដីព្រាងច្បាប់ស្ដីពីកិច្ចសន្យាពាណិជ្ជកម្ម
  7. សេចក្ដីព្រាងច្បាប់ស្ដីពីម្ហូបអាហារ
  8. សេចក្ដីព្រាងច្បាប់ស្ដីពីឧបាស្រ័យពាណិជ្ជកម្ម
  9. វិសោធនកម្មច្បាប់ស្ដីពីប្រតិបត្តិការដែលមានកិច្ចធានា
  10. ការពិនិត្យលទ្ធភាពលើការធ្វើវិសោធនកម្មលើច្បាប់/អនុក្រឹត្យស្ដីពីការបង្កើតសភាពាណិជ្ជកម្មក្រៅប្រទេស

 

ក្នុងនោះមានតែសេចក្តីព្រាងច្បាប់ចំនួន២ តែប៉ុណ្ណោះ ដែលទាក់ទងនិងកម្មសិទិ្ធបញ្ញា។ មុនពេលផ្អាកកិច្ចប្រជុំ រដ្ឋមន្រ្តីបានជំរុញឱ្យគណៈកម្មការគ្រប់គ្រង និងជំរុញការរៀបចំសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តបន្តការងារ ល្អៗទាំងនោះ មុនពេលកំណត់កាលវិភាគសម្រាប់កិច្ចប្រជុំបន្ទាប់សម្រាប់ថ្ងៃទី 22 ខែសីហាឆ្នាំ 2016 ។

  1. »  » 
  2. សេច​ក្តី​ព្រាង​ច្បាប់ និង​បទ​បញ្ញាត្តិ​នានា​របស់​ក្រ​សួង​ពាណិជ្ជកម្ម
10 Aug 2016
admin

Social Share

  • google-share
ព័ត៌មាន

(English) Collective Management Organization in Cambodia

16 Feb 2018

សិក្ខាសាលាស្តីអំពី​ ការចុះបញ្ជីម៉ាក

10 Jan 2017

ពិធីសម្ភោធសមាគមកម្មសិទ្ធិ​ បញ្ញាកម្ពុជា

17 Aug 2016

Our Sponsors

Copyright IPAC 2017 - cwd